ការផ្សះផ្សាជាតិតាមរយៈធម្មជាតិ (​ភាគ​ ៤)​

ផ្សាយ​ក្នុង​ផ្នែក ស្នេហា និង ទំនាក់ទំនង ដោយ Pheng Sithan, ​លេខ​កូត​ sw 131950  អ្នកនិពន្ធ ៖ Mao Chamna

JJJJJJJJJJ

ភាគ​៤                           សួន​សន្តិ​ភាព

របប​កម្ពុ​ជា​ប្រ​ជា​ធិប​តេយ្យ​បាន​​កន្លង​ផុត ប៉ុន្តែ​វា​ដូច​ជា​នៅ​ស្រស់​ៗ​​សម្រាប់​បុគ្គល​ពីរ​នាក់​ទៅ​វិញ ។  អ្នក​​រស់​រាន​មាន​ជី​វិត និង ​អតីត​ទាហា​ន​ខ្មែរ​ក្រ​ហម​មួយ​ចំនួន​មិន​អាច​បំ​ភ្លេច​​នូវ​​ហេតុ​ការ​ណ៍​ដ៏​សាហាវ​យង់​ឃ្នង​​នេះ​បាន​ឡើយ។ ​​គ្រាន់​តែ​​​និយាយ​ពី​រឿង​នេះ​មិន​បាន​ប៉ុ​ន្មាន​ផង  ​អ្នក​រស់​រាន​មាន​ជី​វិត​ខ្លះ​ក៏​ស្រាប់​តែ​លេច​ឡើង​​នូវ​កំ​ហឹង​ ការ​​ឈឺ​ចាប់ និង ​ភាព​សោក​ស្តាយ​​នូវ​សាច់​ញាតិ​ និង ​​អ្នក​ជា​ទី​ស្រ​លាញ់​​របស់​ខ្លួន​ភ្លាមៗ។​​ ចំ​នែក​​ឯ ​អតីត​ទា​​ហាន​ខ្មែរ​ក្រ​ហម​ខ្លះ​វិញ ក៏​មាន​ទឹកមុខ​អៀន​​ខ្មាស់​​ មិន​ហ៊ាន​និ​យាយ​ស្តី​ប្រាប់​ដល់​កូន​ចៅ​របស់​ខ្លួន​​ពី​ទង្វើ​សាហាវ​យង់​ឃ្នង​​ដែលធ្លាប់​​បាន​ប្រ​ព្រឹ​ត្ត​​នូវ​សម័យ​នោះដែរ​។​

ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ឆ្នំា ប្រាំ​បី​ខែ  និង ​​ម្ភៃ​ថ្ងៃ​ ប្រ​ជា​ជន​កម្ពុជា​ប្រ​មាណ​​ជាង ១,៧ លាននាក់ បាន​ស្លាប់ និង ​ត្រូវ​សម្លាប់​​ក្នុងរបបមួយនោះ មុនពេល​របបនេះ​ត្រូវ​ផ្លួល​រលំ​នៅ​ថ្ងៃ​ទី​ ៧ ខែមករា ឆ្នាំ ១៩៧៩។ ​ ប្រ​ជា​ជន​គ្រប់​រូប​មិន​សង្ឃឹម​ថា​ នឹង​មាន​របប​នេះ​ជា​ថ្មី​ម្តង​ទៀត​មិន​ថា​នៅ​ប្រ​ទេស​កម្ពុ​ជា​ ឬ​​ប្រ​ទេស​ណា​មួយ​ឡើយ។​  ពួក​គាត់​គ្រាន់​តែ​សង្ឃឹម​ថា​ នឹង​មាន​ព្រឹ​ត្ត​ការណ៍អ្វី​​មួយ​បង្ហាញ​ពី​ការ​ចង​ចាំ​នូវ​របប​ដ៏​សា​ហាវ​ឃោ​រឃៅ​​មួយ​នេះ  ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ​កុំ​ឲ្យ​បំ​​ភ្លេច​ និង​ ត្រូវ​ចង​ចាំ​ជា​និច្ច​ ថែម​ទាំ​ង​មិន​ត្រូវ​ឲ្យ​ហេតុ​ការណ៍​មួយ​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​ឡើយ។​

តើ​យើង​គួរ​ធ្វើ​​អ្វី​ខ្លះ  ដើម្បី​ឲ្យព្រឹត្តិ​ការណ៍​មួយ​នោះ​ក្លាយ​ទៅជាការចងចាំដ៏ល្អ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ការ​បង្ការ​មិន​ឲ្យ​ឧក្រិដ្ឋកម្ម​នេះកើត​ឡើងសា​ជាថ្មីម្តង​ទៀត និង ទុកជាគំរូសម្រាប់ កូនចៅជំនាន់ក្រោយ មិន​ឲ្យយក​តម្រាប់​តាម?​ តើ​ទង្វើ​​នេះ​ អាច​រួម​ចំ​នែកក្នុង​​ការ​ផ្សះ​ផ្សា​​រវាង​អ្នក​រស់​រាន​មាន​ជី​វិត និង​អតីត​ទាហា​ន​ខ្មែរ​ក្រ​ហម​បាន​ដែរ​ឬ​ទេ?​

សួន​សន្តិ​ភាព​ត្រូវ​បាន​លើ​ក​ឡើង​​ដោយ​ជន​រង​គ្រោះ​ម្នាក់​នៅ​គុក​ទួល​ស្លែង។  គាត់​សង្ឃឹម​ថា​ សួន​នេះ​នឹង​​អាច​បង្កើត​ឡើង​នៅ​តាម​សហ​គមន៍​នានា​​ក្នុង​ប្រ​ទេស​កម្ពុ​ជា។  សួន​សន្តិ​ភាព​គឺ​ជា​សួន​មួយ​​ ដែល​បាន​​បង្កើត​​ឡើ​ង​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ៗ​គ្នា​  ទាំង​អ្នក​រស់​​រាន​មាន​ជី​វិតក្រោយ​របប​ខ្មែរ​ក្រ​ហម ​ ​អតីត​ទាហា​ន​ខ្មែរ​​ក្រ​ហម ​សិ​ស្ស​ និ​ស្សិត មេ​ភូមិ និង​ អ្នក​រស់​នៅ​ក្នុង​សហគមន៍​ជា​ដើម។​  ​ពួក​គាត់​រាល់​គ្នា​នឹង​ចូល​រួម​ដាំ​ដើម​ឈើ​ក្នុង​ន័យ​ផ្សះ​ផ្សា ​និង​សន្តិ​ភាព។​  ការ​ដំា​ដើម​ឈើ​មិន​មែន​បង្ហាញ​ពី​ការ​សុំ​ទោស​របស់អតីត​ទាហា​ន​ខ្មែរ​ក្រ​ហម​ឡើយ​ ប៉ុ​ន្តែ​ជា​ការ​រួប​រួម​គ្នា​  ដើម្បី​សន្តិ​ភាព  សេច​ក្តី​ស្រ​លាញ់​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ​ និង ​ការ​ថែរ​ក្សា​​បរិ​ស្ថាន​ទៅ​វិញ។​ ​ដើម​​ឈើ​រាប់​រយ​ដើម​នឹង​ត្រូវ​បាន​ដាំ​តាម​សហ​គមន៍​នីមួយៗ។ ដើម​ឈើ​មួយ​ដើម​នឹង​​តំ​ណាង​ឲ្យ​ជី​វិត​​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់  ឬ​ មនុស្ស​ម្នាក់ដែលបាន​​ស្លាប់ដោយ​ហេតុ​ការណ៍​ណា​មួយ​​​ ហើយ​ដើម​ឈើ​មួយ​ដើម​នោះ​ទៀត​សោត ​នឹង​​ចាត់​ទុក​ដូច​ជា​ការ​ក​កើត​នូវ​ជី​វិត​ថ្មី​មួយ​ទៀត​អញ្ចឹង​​។

អ្នក​រស់​​​រាន​មាន​ជី​វិតក្រោយ​របប​ខ្មែរ​ក្រ​ហម​​ តែង​តែ​​ចង់​ឲ្យ​មាន​ទី​ចង​ចាំ​មួយ​ជា​ប្រ​វត្តិ​សា​ស្រ្ត​សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​​ក្រោយ ឲ្យ​ចង​ចាំ​ជា​និច្ច​ថា​  របប​ប្រ​ល័យ​ពូជ​​​សាសន៍​នេះ ​ពិត​ជា​មាន​ប្រា​កដ​មែន និង ​មិន​ចង់​ឲ្យ​មាន​ព្រឹត្តិ​​ការណ៍​នេះ​កើ​ត​មាន​ជា​ថ្មី​ម្តង​ទៀត​នៅ​ប្រ​ទេស​កម្ពុ​ជា​ឡើយ។​​ ដូច​ច្នេះ​ ​​ការ​ដាំ​ដើម​ឈើ​​មួយ​ដើម​ៗ នឹង​​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ពួក​គាត់។​ ​អា​យុ​នៃ​​ដើម​ឈើ​នោះ​កាន់​តែ​វែង​​ ការ​ចង​ចាំ​នឹង​កាន់តែ​យូរ។  ​​ការ​​ដាំ​ដើម​ឈើ​​រាប់​រយ​ដើម​នេះ​មិន​អាច​សន្មត​ទាំង​ស្រុង​ថា​បាន​​​ផ្សះ​ផ្សា​​រវាង​អ្នក​រស់​រាន​មាន​ជី​វិត និង​ អតីត​ទាហា​ន​ខ្មែរ​ក្រ​ហម​​ ១០០ ភាគរយ​នោះ​ឡើយ ប៉ុន្តែ​ វា​ក៏​មិន​តំ​ណាង​ថា​គ្មា​ន​ការ​ផ្សះ​ផ្សា​សម្រាប់​បុ​គ្គល​ខ្លះៗ​នោះ​ដែរ។

ដើម្បី​ឲ្យ​មានព្រឹត្តិ​​ការណ៍​នេះ​កើត​ឡើង​ក្នុង​ប្រ​ទេស​កម្ពុ​ជា  គឺ​ត្រូវ​តំ​រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​​។​ បុគ្គល​គ្រប់​រូប​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ពឹ្រត្តិ​ការណ៍​មួយ​នេះ​  ហើយ​ព្យា​យា​ម​​ឲ្យ​បុគ្គល​ពីរ​រូប​ នោះ​គឺ​អ្នក​រស់​​រាន​មាន​ជី​វិត​ និង ​អតីត​ទាហា​ន​ខ្មែរ​ក្រ​ហម​យល់​ព្រម​យក​ព្រឹត្តិ​ការណ៍​​មួយ​នេះ​ មក​ធ្វើ​ជា​ឧទាហរណ៍​ផ្សះ​ផ្សា​​ជាតិ​​។  អង្គការ​​ក្រៅ​រដ្ឋា​ភិ​បាល​ខ្លះ​ក៏​បាន​ធ្វើ​ការ​​ទាក់​ទង​នឹង​ការ​ផ្សះ​ផ្សា​ជាតិ​ក្រោយ​របប​ខ្មែរ​ក្រ​ហម​នោះ​ដែរ​​ ហើយ​​ក៏​ទទួល​បាន​ជោគ​ជ័យ​​​គួរ​ឲ្យ​កត់​សម្គាល់​ផង​​ដែរ។ ​សង្ឃឹម​ថា​ សួន​សន្តិ​ភាព​​ទី១  នឹង​ត្រូវ​បាន​បង្កើត​​ឡើង សម្រាប់​ជា​គំរូ​​​នៃ​ការ​ផ្សះ​ផ្សា​ជាតិ​ក្នុង​ប្រ​ទេស​កម្ពុ​ជាបច្ចុ​ប្បន្ន​នេះ​។​

សូម​អរគុណ

និពន្ធ​ដោយ កញ្ញា ម៉ៅ ចំ​ណារ​ (Jasmina)

————————————

Advertisements

One thought on “ការផ្សះផ្សាជាតិតាមរយៈធម្មជាតិ (​ភាគ​ ៤)​

  1. “National Reconciliation through Nature” is a personal idea of the using the “tree planting” as a symbol of peace and reconciliation between the survivors of the Khmer rouge regime and the former soldiers’ Khmer rouge in Cambodia.

    The tree will play a role as a remembrance of these atrocities during this regime to the next generation and will be prevent them from not happen again in Cambodia and the world.

    The longer the tree is, the longer the remembrance remains.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s