​ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈ​ធ​ម្ម​ជាតិ​ (ភាគ​បញ្ចប់​)​

ផ្សាយ​ក្នុង​ផ្នែក ស្នេហា និង ទំនាក់ទំនង ដោយ Yorn Sophearith ​លេខ​កូត​ sw 141721 អ្នកនិពន្ធ ៖ Mao Chamna

JJJJJJJJJJ

            ភាគ​បញ្ចប់​     ធម្មជាតិ​សម្រាប់​ការ​ចង​ចាំ

​ចាប់​​តាំង​​ពី​​កើត​​ពី​​ផ្ទៃ​​ម្តាយ​​រហូត​​ដល់​​ពេល​លា​​ចាក​​ពី​​លោក​​នេះ ការ​ចង​ចាំ​​​នៅ​​តែ​ដក់​ជាប់​ក្នុង​ជម្រៅ​ចិត្ត​​របស់​​មនុស្ស​​ម្នាក់​ៗ​ជា​និច្ច។ អនុ​ស្សាវរីយ៍​ល្អ​ៗ​ លាយ​ឡំ​នឹង​ទឹក​ភ្នែក សុទ្ធ​តែ​​នៅ​​​​មិន​ឆ្ងាយ​ពី​ខ្លួន​យើងឡើយ​​។​   ​

ឯ​ឆាក​ជីវិត ក៏​ពោរពេញទៅ​ដោយសេចក្តីស្រលាញ់ផង​ដែរ​។ មិន​ថា​ជា​ស្ថិត​​នៅ​ក្នុង​ស្ថាន​ភាព​ណា​ទេ ឲ្យ​តែ​មាន​សេច​ក្តី​ស្រ​លាញ់​ មិន​ថា​ចំ​ពោះ​ខ្លួន​ឯង​ ឬ​អ្នក​ដទៃ​ សុទ្ធ​តែ​​ផ្តល់​នៅ​ភាព​សុខ​សាន្ត​ដ៏​ពិ​សេស​ដែល​មិន​​អាច​​កាត់​ថ្លៃ​​បាន។​

ចំ​ណែក​ឯ​ធ​ម្ម​ជាតិ​ទៀត​សោត​ ក៏​នៅ​​មិន​ឆ្ងាយ​ពី​​ការ​ចង​ចាំ​ និង​សេច​ក្តី​ស្រ​លាញ់​ផង​ដែរ។  មាន​ពេល​ខ្លះ  រុក្ខ​ជាតិ​ដែល​នៅ​​ជុំ​វិញ​យើង  ក៏​អាច​រំ​សាយនៅ​អារម្មណ៍​ដែល​មិន​សប្បាយ​ចិត្ត​ កំ​ហឹង​ សម្អប់​បាន​មួយ​រយៈ​ពេល​ផង​ដែរ។​

ធម្មជាតិ​សម្រាប់​ការ​ចង​ចាំគឺ​ជា​ភាគ​បញ្ចប់​នៃ​អ​ត្ថបទ​ “ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈធម្ម​ជាតិ”។ធ​ម្ម​ជាតិ​​ក្នុង​ន័យ​​នេះ គឺ​សំ​ដៅ​ទៅ​លើ​ការ​រួម​គ្នា​ដាំ​ដើម​ឈើ​ក្នុង​ន័យ​​ផ្សះ​ផ្សា​​ និង​សន្តិ​ភាព​ក្នុង​ប្រ​ទេស​កម្ពុជា។ ​ ការ​ដាំ​​ដើម​ឈើ​មួយ​ដើមៗ​  គឺ​ជា​​ព្រឹត្តិ​​ការណ៍​ដ៏​ពិ​សេស​មួយ​ដែល​ជំ​​រុញ​ឲ្យ​​ អ្នក​រស់​រាន​មាន​ជី​វិត​ក្រោយ​របប​ខ្មែរ​ក្រ​ហម​​ និង​អតីត​ទាហាន​ខ្មែរ​ក្រហម​អាច​​​ជួប​មុខ​គ្នា ដើ​ម្បី​​រួម​គ្នា​ស្រាយ​ចំ​ណង​បញ្ហា​ទាំង​ឡាយ​ណា​ ដែល​បាន​ដក់​​ជាប់ជា​​យូរ​យារ​ណាស់​មក​ហើយ​​កាល​ពី​អតីត​កាល ​ ហើយ​រួម​គ្នា​ឆ្ពោះ​ទៅ​កាន់​អនា​គត​ថ្មី​ ដ៏​រុង​រឿង​នា​ពេល​​ខាង​មុខវិញ​​។​

ដូច​ដែល​បាន​ដឹង​មក​ហើយ​ថា ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ឆ្នំា ប្រាំ​បី​ខែ  និង ​​ម្ភៃ​ថ្ងៃ​ ប្រ​ជា​ជន​កម្ពុជា​ប្រ​មាណ​​ជាង ១,៧ លាននាក់ បាន​ស្លាប់ និង ​ត្រូវ​សម្លាប់​​ក្នុងរបបមួយនោះ មុនពេល​ដែល​របបនេះ​ត្រូវ​ផ្លួល​រលំ​នៅ​ថ្ងៃ​ទី​ ៧ ខែមករា ឆ្នាំ ១៩៧៩។

ការ​ចង​ចាំ​ពី​ភាព​អា​ក្រក់​ៗ​ក្នុង​សម័យ​នោះ​  នៅ​តែ​ដក់​ជាប់​ជា​និច្ច​ក្នុង​អារម្មណ៍​​របស់​អ្នក​រស់​រាន​មាន​ជី​វិតក្រោយ​របប​ខ្មែរ​ក្រហម​។  ចំ​ណែក​ឯ​​សុ​បិន្ត​អា​ក្រក់​​ក៏​ប្រៀប​ដូច​ជា​ស្រ​មោល​អន្ទោល​តាម​ប្រាណរបស់​​អតី​ត​ទាហាន​ខ្មែរ​ក្រហ​មអញ្ចឹង​​​ដែរ។​

តើ​គួរ​មាន​​ព្រឹត្តិ​ការណ៍​អ្វី​ខ្លះ​ ដើម្បី​ជួយ​រំ​សាយនៅ​​អារម្មណ៍​ឈឺ​ចាប់​របស់​ពួក​គាត់​ទាំង​ពីរបាន?​ តើ​ព្រឹត្តិ​ការណ៍​នោះ​អាច​ផ្តល់​នូវ​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​មិន​ថា​សម្រាប់​គាត់​ទំាង​ពី​រ​ ប៉ុន្តែ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ដែរ​ឬ​ទេ?​

ធម្មជាតិ​សម្រាប់​ការ​ចង​ចាំ​នឹង​មក​បំ​ពេញ​ចន្លោះ​ប្រ​ហោង​ក្នុង​អារម្មណ៍​របស់ពួក​​គាត់​ទាំង​ពីរ។​

កូន​ឈើ/​ដើម​ឈើ​មួយដើម​​ៗ​នឹង​​​​តំ​ណាង​​​​ឲ្យ​ជី​វិត​មួយ​ដែល​ស្លាប់​បាត់​បង់​ ឬ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​​​​សម័យ​ខ្មែរ​ក្រ​ហម​ ហើយ​កូន​ឈើ/​ដើម​ឈើមួយដើមនោះ​ទៀត​សោត  ក៏​តំ​ណាង​ឲ្យ​ការកកើត​​នូវ​ជី​វិត​​​ថ្មី​មួយ​ផង​ដែរ។ យើង​មិន​អាច​​ជប់​ជី​វិ​ត​ដែល​ស្លាប់​បាត់​បង់​នោះ​មក​វិញ​បាន​ឡើយ  ប៉ុ​ន្តែ​យើង​អាច​ប្រែ​ក្លាយ​​​​ជី​វិត​នោះ​​ឲ្យ​ទៅ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​​នៅ​ជាប់​នឹងយើង​ជា​និច្ចបាន​​។​​ នោះ​គឺ​ ធម្មជាតិ​សម្រាប់​ការ​ចង​ចាំ។

ថ្នាក់​ដឹក​នាំទាំង​តូច​ទាំង​ធំ​  អ្នក​រស់​​រាន​មាន​ជី​វិតក្រោយ​របប​ខ្មែរ​ក្រ​ហម ​ ​អតីត​ទាហា​ន​ខ្មែរ​​ក្រ​ហម ​ អង្គការ​នា​នា​  ​និង​ សិ​ស្ស​ និ​ស្សិត ជា​ដើម នឹង​ចូល​រួម​ដាំ​ដើម​ឈើ​នៅ​គ្រប់​ការ​ដ្ឋាន  ​វាល​ពិ​ឃាត​  មន្ទីរ​សន្តិ​សុខ និង​ទី​ចំា​បាច់​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ក្នុង​រយៈ​ពេល​ពិ​សេស​ណា​មួយ​​ជា​បន្ត​បន្ទាប់ក្នុង​ប្រ​ទេស​កម្ពុ​ជា។​  ទីនោះ​នឹង​ក្លាយ​ទៅ​ជា​ទី​​ចង​ចាំ​ជា​ប្រ​វត្តិ​សា​ស្រ្ត​សម្រាប់​​ប្រ​ជា​ជន​ខ្មែរ​គ្រប់​រូប​ និង​ប្រ​ទេស​កម្ពុ​ជាផង​ដែរ​។

កូន​ឈើ/​ដើម​ឈើ​​ទាំង​នោះ​ នឹង​ដើរ​តួ​​ជា​តឹក​តាង ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ជំ​នាន់​ក្រោយ​ឲ្យ​ដឹង​  និង​ចង​ចាំ​ថា​ ឧក្រិដ្ឋ​កម្ម​ប្រ​ល័យ​ពូជ​សាសន៍​ពិត​ជា​កើត​មាន​ប្រា​កដ​មែន​ក្នុង​ប្រ​ជា​ជាតិ​កម្ពុ​ជា​ និង​ ក្នុង​ប្រ​ទេស​កម្ពុជាផ្ទាល់​។​

ជា​រួម ដើម្បី​ឲ្យ​មានព្រឹត្តិ​​ការណ៍​នេះ​កើត​មាន​ឡើង​ប្រា​កដ​មែន​ក្នុង​ប្រ​ទេស​កម្ពុ​ជា គឺ​ត្រូវ​តំ​រូវ​ឲ្យ​មាន​ការ​​ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​​។

​សង្ឃឹម​​ថា​​គ្រប់​ៗ​គ្នា​នឹង​ចូល​រួម​ថែរ​ក្សា​ប្រ​វតិ្ថ​សាស្រ្ត​​​ (របប​ខ្មែរ​ក្រហម)​​នេះ  ឲ្យ​បាន​យូរ​អង្វែង​​​​​​សម្រាប់​​​​មនុស្ស​​ជំ​នាន់​ក្រោយ ក៏​ដូច​ជា​ចូល​រួម​ផ្លាស់​ប្រែ ​​ភាព​សោក​សៅ​ឲ្យ​ទៅ​ជា​​ភាព​រី​ក​រាយ​ និង​ការ​ចង​ចាំ​ដ៏​​ល្អ​ជា​និ​រន្តរ៍​ផង​ដែរ។​ ការ​បង្កើត​​ការចងចាំដ៏ល្អមួយសម្រាប់មនុស្សជំនាន់ក្រោយ ការ​ចូលរួម​បង្ការ​មិន​ឲ្យ​ឧក្រិដ្ឋកម្ម​នេះកើត​ឡើងសា​ជាថ្មីម្តង​ទៀត និង ទុកជាគំរូសម្រាប់កូនចៅជំនាន់ក្រោយ មិន​ឲ្យយក​តម្រាប់​តាម គឺ​ជា​តួ​នាទី​របស់​ប្រ​ជា​ជន​ខ្មែរ​គ្រប់ៗ​រូប។​

សូម​អរគុណ

និពន្ធ​ដោយ​ កញ្ញា​ ម៉ៅ​ ចំ​ណារ​ (Jasmina)

———————-

Advertisements

One thought on “​ការ​ផ្សះ​ផ្សា​ជាតិ​តាម​រយៈ​ធ​ម្ម​ជាតិ​ (ភាគ​បញ្ចប់​)​

  1. “National Reconciliation through Nature” is a personal idea of the using the “tree planting” as a symbol of peace and reconciliation between the survivors of the Khmer rouge regime and the former soldiers’ Khmer rouge in Cambodia.

    The tree will play a role as a remembrance of these atrocities during this regime to the next generation and will be prevent them from not happen again in Cambodia and the world.

    The longer the tree is, the longer the remembrance remains.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s