មិត្តចាស់

១១ ឆ្នាំហើយ ទើបតែថ្ងៃនេះ អាចជួបជុំគ្នា។ ត្រឹមតែប៉ុន្មានម៉ោង ត្រឹមតែបុកល្ហុងប៉ុន្មានចាន ប្រហិតប៉ុន្មានចង្កាក់ និងទឹកអំពៅប៉ុន្មានកែវ បែរជាយល់ថាមានន័យខ្លាំងណាស់។ អរព្រះគុណព្រះអង្គ។ 😀
ល្ងាចនេះជួបជុំមិត្តចាស់ដែលធ្លាប់រៀននៅថ្នាក់ពីរភាសា (Bilingual class)តាំងពីថ្នាក់ទី ៧ ដល់ថ្នាក់ទី១២ ដើម្បីប្រមូលលុយជប់លៀងថ្ងៃស្អែក។ បែកគ្នាអស់ច្រើនឆ្នាំ រូបរាងរបស់ពួកយើងម្នាក់ៗមិនដូចពីមុនឡើយ។ ខ្លះធាត់ ខ្លះស្គម ខ្លះដុះក្បាលពោះ ខ្លះដុះពុកមាត់ ខ្លះស្អាតជាងមុនដូចជាខ្ញុំជាដើម។ ពិសេសជាងនោះ ខ្លះក៏រៀបការ ខ្លះក៏នៅលីវ ហើយខ្លះទៀតក៏បរាជ័យរឿងមនោសញ្ចេតនា ខ្លះក៏ជោគជ័យក្នុងការងារ ការសិក្សា និងការរកស៊ីជាដើម។ ម្នាក់ៗសុទ្ធតែមានជីវិតផ្ទាល់ខ្លួន។ តែទោះជាយ៉ាងណាក៏យើងនៅតែអាចអង្គុយតុរួមគ្នាញាុំបុកល្ហុង ប្រហិតចៀន និងផឹកទឹកអំពៅដូចកាលពីមុនដដែល។
ឲ្យតែជួបគ្នា គឺតែងតែបង្អាប់គ្នាទៅវិញទៅមក។ ឲ្យតែជួបគ្នា ដឹងតែរករឿងឌីគ្នាទៅវិញទៅមក។ ឲ្យតែជួបគ្នា តែងតែសួរពីនេះពីនោះ។ ពួកយើងនៅតែរករឿងឌឺគ្នាទៅវិញទៅមក ដើម្បីឲ្យមានរឿងនិយាយច្រើន។ យល់ថាមិនប្រែប្រួលខ្លាំងប៉ុន្មានទេ។ សំខាន់គឺរីករាយ សំខាន់គឺមិនរើសអើង សំខាន់គឺមិនមើលងាយគ្នាឯង។
ខានជួបគ្នាយូរហើយ។ ចុះមិត្តខ្លះទៀតយ៉ាងម៉េចដែរ? មិនដឹងសុខទុក ក៏មិនដឹងពី Facebook account ហើយក៏សឹងតែភ្លេចឈ្មោះទៀត។ បើជួបគ្នានៅទីណាមួយ តើយើងអាចចាំគ្នាបានទេ។ សង្ឃឹមថា គេនឹងចាំឈ្មោះខ្ញុំ ហើយខ្ញុំក៏ចាំឈ្មោះគេដែរ។ សង្ឃឹមថា ពួកយើងអាចភ្លេចពីអតីតកាលមិនល្អ ហើយចាប់ផ្តើមស្គាល់គ្នាជាថ្មី។
មិត្តនៅតែជាមិត្ត។ ទោះឆ្ងាយប៉ុណ្ណា យូរប៉ុណ្ណា ក៏នៅជាមិត្ត។
ពីខ្ញុំ ហេណា ម៉ៅ 😀
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦
ត្រូវស្រលាញ់ធម្មជាតិឲ្យដូចជារូបអ្នក
IMG_0320.JPG
សង្ឃឹមថាថ្ងៃមួយ យើងអាចជួបជុំគ្នាថតរូបនៅមុខក្លោងទ្វារ អនុ-វិទ្យាល័យ ព្រះសីហនុទាំងអស់បាន។
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s