A Story Of More Than An Hour (Part II)

12939679_1026089180770263_1446639267_n
ភាគទី២៖ សំលេងរំខាន

ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ គឺជាថ្ងៃចូលរៀនដំបូងរបស់ Nou Na ឯវិទ្យាស្ថានភាសាបរទេស (IFL) ជំនាញភាសាអង់គ្លេស នៅថ្នាក់ E4.2 បន្ទប់ G12 ឆ្នាំសិក្សា ២០១៥-២០១៦។ Nou Na សប្បាយចិត្តណាស់ ព្រោះថានឹងអាចស្គាល់មិត្តភក្តិជាច្រើន បន្ទាប់ពីព្យួរការសិក្សាអស់ ០២ឆ្នាំមក។

Nou Na រៀបចំសៀវភៅបណ្តើរ សំលឹងមើលកាលវិភាគបណ្តើរ យកស្ករគ្រាប់មួយកញ្ចប់ដាក់ក្នុងកាតាបបណ្តើរ។ ពេលយកកាលវិភាគមកមើល ទំាងអស់មាន ០៥មុខវិជ្ជាដែលត្រូវរៀននៅឆមាសទី១នេះ។ ថ្ងៃច័ន្ទ រៀន ENS ថ្ងៃអង្គារ៍ រៀន CTS ថ្ងៃពុធ រៀន TA ថ្ងៃព្រហស្បត្តិ៍ រៀន LS ហើយថ្ងៃសុក្ររៀន BoE។ Nou Na រៀបចំសៀវភៅហើយ ក៏ជិះម៉ូតូមកចតនៅ IFL ទាំងព្រឹក ត្បិតថ្ងៃនេះក៏ជាថ្ងៃដំបូងដែល Nou Na ចូលធ្វើការដំបូងនៅមន្ទីរពេទ្យស្នាមញញឹមខ្ញុំ (My Smile Hospital) ផងដែរ។

ក្រោយពីផ្ញើម៉ូតូរួច Nou Na ត្រូវដើរមកចាំឡានក្រុងនៅមុខសកលវិទ្យាល័យភ្នំពេញ (RUPP) ភ្លាម។ ពេលដើរដល់ក្រោមអគារ E ភ្លាម ក៏មានសំលេងស៊ីផ្លេយ៉ាងលឺរំពងនៅពីក្រោយ Nou Na។ នោះជាសំលេងស៊ីផ្លេម៉ូតូរបស់បុរសម្នាក់ ដែលពាក់អាវពណ៌ទឹកប៊ិចចាស់ ពាក់មួកក្លុំបេជិត។ Nou Na មើលមិនស្គាល់ថាជាអ្នកណា ដោយគ្រាន់តែដើរឯបខាងដើម្បីឲ្យម៉ូតូជិះទៅមុខបាន។ ចាំបានមួយភ្លែត ឡានក្រុងក៏មកដល់ Nou Na ក៏ធ្វើដំណើរទៅធ្វើការ។

ពេលល្ងាចក៏មកដល់។ Nou Na ក៏ចុុះពីឡានក្រុងនៅទល់មុខ RUPP សំដៅមកថ្នាក់ជាបន្ទាន់ ត្បិតត្រូវចូលរៀននៅម៉ោង 5: 30 នាទីល្ងាច។ ដើរមកដល់ក្រោមអគារ E ភ្លាម ក៏លឺសំលេងស៊ីផ្លេយ៉ាងលឺរំពងនៅពីក្រោយខ្លួនទៀត។ Nou Na ដើរឯបខាងយ៉ាងលឿន។ ការពិតជាបុរសម្នាក់ដដែលដែលខ្លួនបានជួបពីព្រឹកមិញ។ ម៉ោងនេះគួរតែគាត់ចេញពីធ្វើការហើយមើលទៅ។

មកដល់ G12 ភ្លាម Nou Na សំលឹងរកកន្លែងអង្គុយ។ មានតែមួយកន្លែងប៉ុណ្ណោះដែលទំនេរ នោះគឺនៅចំកណ្តាល ចន្លោះបុរស ០២នាក់។ អង្គុយភ្លាម លោកគ្រូក៏មកដល់ភ្លែត។ គាត់ក៏ហៅសិស្សទាំងអស់មកឈរជារង្វង់។ គាត់ឲ្យយើងលេងហ្គេមចងចាំឈ្មោះ និងផ្លែឈើដែលខ្លួនចូលចិត្ត។

ហ្គេមក៏លេងចប់។ លោកគ្រូបញ្ជាក់ឈ្មោះខ្លួនម្តងទៀត និងណែនាំខ្លីៗពីប្រវត្តិគាត់ និងហេតុផលដែលយើងត្រូវរៀន ពីបរិស្ថាន (Environmental Studies)។ គាត់ឈ្មោះ និត តា (Nith Ta)។ គាត់មានសំបុរខ្មៅស្រអែម កំពស់ប្រហែល ១.៧០m មាឌធំល្មម សំលេងច្បាស់ល្អ ពាក់អាវពណ៌បៃតងខ្ចី មានទឹកមុខរស់រាយ និងពាក់វែនតា។
មេរៀនក៏ចាប់ផ្តើម យ៉ាងស្ងាត់ជ្រងំ។ សល់ ១៥នាទីមុនពេលចេញ លោកគ្រូក៏ប្រាប់ពីលំហាត់ជាក្រុម (Group Assignment) មួយរំពេច។ ក្រុមនីមួយៗត្រូវធ្វើ poster, power point presentation និង បទបង្ហាញ (presentation)។ លោកគ្រូហៅឈ្មោះក្រុមនីមួយៗ។ ក្រុមខ្ញុំ គឺក្រុមទី០១ មាន Ma Ma, Rom Rom, Da Ro, Ben Ti, និងHa Hah ដែលនឹងត្រូវឡើងនៅថ្ងៃច័ន្ទទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ៥.៣០ នាទីល្ងាច ប្រធានបទ ពីព្រៃឈើ (The Forest)។

ម្នាក់ៗរំភើបចិត្តខ្លាំងណាស់ ត្បិតថ្ងៃដំបូងបាន assignment ទៅធ្វើមួយរំពេច។ ឃើញគេដើរចាកចេញពីរៀនដោយលំលេងលាន់រំពង លើកលែងតែបុរស០២នាក់ដែលអង្គុយក្បែរខ្ញុំ ដើរចេញយ៉ាងស្ងាត់ស្ងៀមហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។

ថ្ងៃនេះពិសេសចំពោះ Nou Na ណាស់ ត្បិតខ្លួនអាចស្គាល់មិត្តបាន ០៥នាក់។ Nou Na ដើរទៅចំនតម៉ូតូបណ្តើរ សប្បាយចិត្តបណ្តើរ។ ប៉ុន្តែចៃដន្យអី ក៏លឺសំលេងស៊ីផ្លេម្តងទៀត។ នោះគីជាបុរសម្នាក់នោះដដែល។ តើគាត់ជានរណាទៅ? ជាកូនសិស្ស ឬជាគ្រូ ឬជាបុគ្គលិកសាលា? ហេតុអីក៏ចូលចិត្តស៊ីផ្លេខ្លាំងម្ល៉េះ? ស៊ីផ្លេពីព្រឹកមិនអស់ចិត្ត យប់ម៉ោង ៨.៣០ នាទីហើយនៅស៊ីផ្លេទៀត? អីក៏អស្ចារ្យខ្លាំងម្ល៉េះ?

នៅមានវគ្គបន្ត (To be continued)
និពន្ធដោយ ហេណា ម៉ៅ (Henna Mao) 😀
ត្រូវស្រលាញ់ធម្មជាតិឲ្យដូចជារូបអ្នក (Love Nature As Yourself)
17/07/2016
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s